ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូគឺជាម្ហូបទាជាមួយតៅហ៊ូលាយផ្សំជាមួយត្រាវគឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ។
គ្រឿងផ្សំ
ទាមួយចំហៀងឬភ្លៅទាចំនួន៤កាត់ជាដុំៗ | ||
ខ្ទឹមស២ក្លែបហាន់ឲ្យតូចៗ | ||
ទឹកស៊ីអ៊ីវ១ស្លាបព្រា | ||
ម្រេចកន្លះស្លាបព្រា | ||
ប្រេងឆាមួយស្លាបព្រា | ||
ខ្ទឹមបារាំងហាន់រួចមួយផ្លែ | ||
ត្រាវចំនួនមួយខាំ បកសំបករួចហាន់ជាដុំតូចៗ | ||
ម្សៅប៉ាប្រីកា (paprika) ចំនួនកន្លះស្លាបព្រា | ||
ទឹកដូងខ្ចីចំនួនពីរកែវឬទឹកដូងកំប៉ុងមួយកំប៉ុង | ||
ទឹកចំនួនបួនកែវ | ||
តៅហ៊ូហិលចំនួនមួយកែវតូចឬតៅហ៊ូក្រហមចំនួនមួយកែវតូច | ||
ទឹកត្រីមួយស្លាបព្រា | ||
អំបិលកន្លះស្លាបព្រា | ||
ត្រកួនចំនួនពីរខាំ បេះស្លឹកចេញឲ្យអស់រួចកាត់ជាកង់ៗប្រវែងមួយចំអាម លាងទឹកឲ្យស្អាតរួចទុកឲ្យស្ងួតទឹកអស់ |
របៀបធ្វើ
- ប្រឡាក់ជាមួយខ្ទឹមស ទឹកស៊ីអ៊ីវ ម្សៅប៉ាប្រីកា (ម្សៅមានពណ៍ទឹកក្រូចធ្វើពីម្ទេសកិន) និងម្រេចរួចទុកមួយសន្ទុះ
- កំដៅឆ្នាំងឲ្យក្តៅ
- ពេលឆ្នាំងក្តៅហើយ ដាក់ខ្លាញ់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ និងសាច់ទា រួចឆារហូតដល់សាច់ទាប្រែពណ៍ទៅជាពណ៍ត្នោតបន្ទាប់មកចាក់ខ្ទិះដូងចូលរួចថែមទឹកកូរឲ្យស៊ប់
- ដាក់ម្សៅស៊ុបនិងតៅហ៊ូ ទឹកត្រី អំបិលនិងម្រេច
- រំងាស់ដោយប្រើភ្លើងតិចៗរហូតដល់ត្រាវនិងសាច់ទាផុយ
របៀបរៀបចំពិសារ
រៀបចំឆ្នាំងភ្លើងដាក់ចំកណ្តាលតុុរួចយកសាច់ទានិងទឹកស៊ុបតៅហ៊ូដាក់ពីលើឆ្នាំង។ គេចូលចិត្តយកត្រកួនទៅជ្រលក់នៅក្នុងភ្លើងក្តៅៗរហូតដល់ត្រកួនទន់ល្មមរួចយកមកបរិភោគ។ ជាទូទៅម្ហូបនេះគេពិសារជាមួយបាយ គុយទាវ ឬពិសារទទេជាមួយទឹកស៊ីអ៊ីវ។
មុខម្ហូបប្រហាក់ប្រហែល: ឆ្នាំងភ្លើងខ្មែរគ្រឿងសមុទ្រ
No Comments