Recipes

ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង

February 25, 2023  អាហារខ្មែរ Avatar
ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង

ប្រជាជនខ្មែរចូលចិត្តអាហារបែបឆ្នាំងភ្លើងណាស់។ ក្នុងប្រទេសកម្ពុជាអាហារបែបឆ្នាំងភ្លើងភាគច្រើនពិសារក្នុងឱកាសពិសេសប៉ុណ្ណោះ ដូចជាក្នុងការជួបជំុមិត្តភ័ក្រឬបងប្អូនហើយនិងក្នុងពិធីមង្គលការជាដើម។

ម្ហូបខ្មែរមួយមុខនេះធ្វើឡើងពីត្រីរ៉ស់ឬត្រីផ្ទក់បកឆ្អឹងចេញរួចញ៉ត់គ្រឿង គេក៏អាចធ្វើជាមួយត្រីទឹកសាបដ៏ទៃទៀតក៏បាន។ ម្ហូបត្រីញ៉ត់គ្រឿងផ្សំជាមួយសាច់ជ្រូកចិញ្ចាំមពិតជាឆ្ងាញ់អស្ចារ្យណាស់។

គ្រឿងផ្សំ

ត្រីផ្ទក់ឬត្រីរ៉ស ១ ខាំ
សាច់ជ្រូកចិញ្ចាំ ២ខាំកន្លះ
មីសួរកាត់ជាកង់ខ្លី ចំនួន១ដុំ
ផ្កាចេកស្ងួតចំនួនកន្លះខាំ
ផ្សិតខ្មៅចិនចំនួនកន្លះខាំ
ស្លឹកខ្ទឹមហាន់ជាពីរចំនួន២គល់
ទឹកត្រីចំនួនកន្លះស្លាបព្រាបាយ
ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា
ខ្សែសម្រាប់ចងត្រី
ប្រេងឆា២ស្លាបព្រាបាយ
ខ្ទឹមបារាំងចំនួន១ចំហៀង
ការ៉ុតចិតសំបករួចហាន់ជាដុំៗចំនួន១មើម
ឆៃថាវចិតសំបកហាន់ជាដុំៗចំនួន១មើម
ស៊ុមមាន់មួយកំប៉ុង
ស្ករស១ស្លាបព្រា
ជីវ៉ាន់ស៊ុយហាន់រួចចំនួន១គុម្ព
ស្ពៃវ៉ត់ថឺដ្រិស (watercress) ចំនួន៣ខាំ

របៀបធ្វើឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង

  1. សម្អាតត្រីរួចបកស្រកាត្រីចេញបន្ទាប់យកគ្រឿងក្នុងចេញទុកតែក្បាលនិងកន្ទុយ។ ប្រើកាំបិតមុតដើម្បីវះយកឆ្អឹងខ្នងត្រីចេញបន្ទាប់មកវះយកឆ្អឹងកនិងឆ្អឹងកន្ទុយចេញដោយប្រើកន្ត្រៃ ព្យាយាមយកឆ្អឹងត្រង់ពោះឲ្យអស់រួចហើយដាក់នៅម្ខាង។
  2. ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំមជាមួយមីសួរ ផ្កាចេញ ផ្សិត ស្លឹកខ្ទឹម ទឹកត្រី ទឹកស៊ីអ៊ីវ​ និងម្រេចម៉ត់រួចច្របល់ឲ្យស៊ប់ល្អ។
  3. ញ៉ត់គ្រឿងសាច់ចូលទៅក្នុងត្រីរួចយកខ្សែចងឲ្យផ្ចិតទាំងសងខាងដើម្បីកំុឲ្យគ្រឿសាច់លេចចេញមកខាងក្រៅ
  4. កំដៅឆ្នាំងខ្ទះឲ្យក្តៅ
  5. ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆានិងត្រីចូល ចៀនរហូតដល់ត្រីឆ្អិនល្អប្រែទៅជាពណ៍ត្នោត
  6. រៀបចំ ខ្ទឹមបារាំង ការ៉ុត ឆៃថាវ ដាក់ពីលើត្រីរួចចាក់ម្សៅស៊ុបពីលើ
  7. បន្លែមរស់ជាតិដោយថែមស្ករ ទឹកត្រី និងម្រេចម៉ត់
  8. ដាក់ជីវ៉ាន់ស៊ុយពីលើ ហើយកំុភ្លេចយកខ្សែចងផ្ចិតត្រីចេញផង
  9. ពិសារពេលក្តៅៗ ជាមួយបាយនិង ស្ពៅវាត់ធឺក្រិស (watercress)

ការរៀបចំពិសារ

រៀបចំដាក់ចង្រ្កាននៅចំកណ្តាលតុ រួចដាក់ស៊ុបនៅលើចង្រ្កាន ជ្រលក់ស្ពៃវាត់ធឺក្រិស (watercress) ចូលទៅក្នុងឆ្នាំងកំពុងពុះក្នុងកំឡុងពេលពិសារ។

ជនជាតិខ្មែរចូលចិត្តពិសារឆ្នាំងភ្លើងបែបនេះជាមួយបាយ ក៏ប៉ុន្តែគេក៏អាចពិសារទទេលេងក៏បាន។

មុខម្ហូបប្រហាក់ប្រហែល: ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply