Recipes

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី

February 24, 2023  អាហារខ្មែរ Avatar
ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងស៊ុបផ្អកត្រីគឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលប្រជាជនខ្មែរនិយមចូលចិត្តពិសារ ព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ ម្ហូបនេះផ្សំឡើងពី បង្គា ត្រី និងសាច់ជ្រូកបីជាន់ ហើយទឹកស៊ុបផ្សំឡើងពីស៊ុបផ្អកកំប៉ុង។ មុខម្ហូបដ៏ពេញនិយមនេះ ត្រូវបានប្រជាជនខ្មែរ ពិសារពេលមានការជួបជុំបងប្អូន ក្រុមគ្រួសារ និងក្នុងកម្មវីធីផ្សងៗ ពីព្រោះវាគឺជាមុខម្ហូបមួយដែលងាយស្រួលចំអិន ព្រមទាំងមានឱជារសឆ្ងាញ់ ដែលធើ្វឲ្យប្រជាជនខ្មែរចូលចិត្តស្ទើរគ្រប់គ្នា។

គ្រឿងផ្សំ

ផ្អកត្រីអត់ឆ្អឹងចំនួន១ខាំកន្លះ
ប្រេងឆាចំនួន២ស្លាបព្រា
សាច់ជ្រូកបីជាន់ហាន់ស្តើងៗចំនួន១ខាំកន្លះ
ទឹក២កែវ
ខ្ទឹមសចំនួន៤ក្លែប
ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានដែលហាន់រួចចំនួន១ពែង
ម្ទេសចំនួន២
ខ្ទឹមបារាំងចំនួនមួយចំហៀង
ស្ករសចំនួន១ស្លាបព្រា
ទឹកត្រីចំនួន១ស្លាបព្រា
ម្រេសចំនួន១ស្លាបព្រា
ត្រីអណ្តែងហាន់ជាកង់ៗចំនួនកន្លះខាំ
បង្គាបកសំបករួចចំនួនកន្លះខាំ

របៀបធ្វើ

  1. ក្នុងកូនឆ្នាំងដាក់ទឹកចំនួន២កែវហើយស្លោម៉ាំត្រីរហូតដល់ណែមត្រីផុយ
  2. យកប្រដាប់ចម្រោះដាក់លើចានគោមរួចចាក់ទឹកម៉ាំត្រីក្នុងដំរងដើម្បីច្រោះយកឆ្អឹងចេញរួចទុកនៅម្ខាង
  3. កំដៅឆ្នាំងស៊ុបរាងធំបន្តិច
  4. នៅពេលទឹកស៊ុបក្តៅ ចាក់ប្រេងឆា សាច់ជ្រូកចិញ្ចាំមជាមួយខ្ទឹមស សឹ្លកគ្រៃ ម្ទេស​ និង​ ខ្ទឹមបារាំងចូល
  5. ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី​និងម្រេច
  6. ចាក់ទឹកចំនួន៦កែវនិងទឹកម៉ាំមត្រីចូលក្នុងឆ្នាំងស៊ុបហើយស្លោរហូតដល់សាច់ផុយ
  7. ដាក់ត្រីចូលរួចស្លោរហូតសាច់ត្រីផុយ
  8. រៀបបង្គាដាក់ខាងក្រោមឆ្នាំងភ្លើងបន្ទាប់មកដាក់ទឹកស៊ុបម៉ាំមត្រីចូលរួចហើយចាប់ផ្តើមកំដៅឆ្នាំងភ្លើងដោយប្រើធ្យូងឬបើកភ្លើងកំដៅបើប្រើឆ្នាំងអគ្គសនី ពីព្រោះបង្គាត្រូវការរយៈពេលខ្លីតែប៉ុណ្ណោះក្នុងការចម្អិន
  9. ជាទូទៅគេចូលចិត្តពិសារអាហារឆ្នាំងភ្លើងជាមួយបាយឬមី គុយទាវ ជាមួយបន្លែស្រស់ច្រើនមុខទៅតាមចំណង់ចំណូលចិត្ត

ការរៀបចំពិសារ

រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅគេនិយមពិសារជាមួយបន្លែស្រស់គ្រប់ប្រភេទ ជាពិសេសត្រកួនដោយជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។

មុខម្ហូបប្រហាក់ប្រហែល: សម្លម្ជូរត្រីជាមួយសណ្តែកបន្តុះ

Prep

30 min

Cook

30 min

Rate

97%

Favorite

No Comments

    Leave a Reply