ឆ្នាំងភ្លើងខ្មែរគ្រឿងសមុទ្រ

ឆ្នាំងភ្លើងខ្មែរគ្រឿងសមុទ្ររពិសេសត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តបរិភោគនៅក្នុងកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការជួបជុំគ្រួសារ ពិធីចូលឆ្នាំថ្មី ឬក្នុងពិធីទទួលភ្ញៀវពិសេស។ នៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរចូលចិត្តធ្វើប្រហិតត្រីនិងប្រហិតត្រីចៀនដោយខ្លួនឯងសម្រាប់ពិសារជាមួយស៊ុបដែលមានរស់ជាតិឆ្ងាញ់ពិសេសនេះ។
គ្រឿងផ្សំ
ឆ្អឹងកមាន់ចំនួន 0.50 kg | ||
ឆ្អឹងកជ្រូក 0.50 kg | ||
សាច់ភ្លៅជ្រូក 0.5០ kg | ||
មឹងគ្រៀមចំនួន ឆៃថាវចំនួន 0.50 kg | ||
ខ្ទឹមបារាំងចំនួន 1 ផ្លែ | ||
ខ្ទឹមសចំនួន ៤ ខ្លែប | ||
ទឹកចំនួន ៨ កែវ | ||
ទឹកត្រីចំនួន ២ស្លាបព្រា | ||
ស្ករចំនួន ១ ស្លាបព្រា | ||
អំបិលចំនួន ១ ស្លាបព្រា | ||
ម្រេចម៉ត់ចំនួន កន្លះស្លាព្រាតូច | ||
ទឹក ៦ កែរ | ||
ប្រហិតត្រីចំនួន ១ កញ្ចប់ | ||
ថ្លើមជ្រូក 0.15 kg | ||
ប្រហិតត្រីចៀនហាន់ស្តើងៗ ៥ បន្ទះ | ||
បង្គារបកសំបករួច 0.50 kg | ||
មឹងបំពង់ស្រស់ សម្អាតរួចកាត់ជាកង់ៗ 0.15 kg | ||
ផ្កាខាត់ណា ហាន់ជាដំុតូចៗ កន្លះផ្លែ | ||
ស្ពៃនាប៉ា (Large Nappa cabbage leaves) 8 គុម្ព | ||
ផ្សិតចិនគ្រៀម (Dried shiitake mushrooms) ត្រាំមទឹក លាងសម្អាត ហើយហាន់ជាពីរ ១០ ផ្សិត | ||
ការ៉ុតបកសំបករួចហាន់ស្តើង 1 មើម | ||
ស្ពៃ (Stalks Asian celery) ហាន់ប្រវែងមួយចង្អាម 5 គុម្ព | ||
ស្បែកជ្រូកបំពង ត្រាំមក្នុងទឹកក្តៅរួចលាងឲ្យស្អាត កន្លះខាំ | ||
បង្គារគ្រៀម ត្រាំទឹកហើយលាងឲ្យស្អាត ប្រហែល១០ក្បាល | ||
ខ្ទឹមបារាំងហាន់រួច 1 ផ្លែ | ||
ស្លឹកខ្ទឹម |
របៀបធ្វើ
- មុនដំបូងត្រូវធ្វើទឹកស៊ុបជាមុខ
- យកឆ្នាំងធំល្មមសម្រាប់ស្ងោដូចជា ឆ្អឹងមាន់ ឆ្អឹងជ្រូក សាច់ជ្រូក មឹកគ្រៀម ឆៃថាវ ខ្ទឹមបារាំងទាំងមូល និងខ្ទឹមសចំនួន៨ខ្លែប។
- ពេលសាច់ជ្រូកផុយត្រូវស្រង់យកតែសាច់ជ្រូកចេញទៅទុកម្ខាង ហើយបន្តស្ងោស៊ុបជាមួយភ្លើងតិចៗប្រហែលកន្លះម៉ោងទៀត
- បន្ទាប់មកស្រង់គ្រឿងទាំងអស់ចេញពីស៊ុប (បោះចោលឆ្អឹង មឹកគ្រៀម ឆៃថាវ ខ្ទឹមបារាំង និងខ្ទឹមស)
- បន្លែមរសជាតិដោយថែមទឹកត្រី អំបិល ស្ករ និងម្រេចម៉ត់រួចលើកស៊ុបដាក់ម្ខាង
- ប្រើឆ្នាំងមួយទៀតសម្រាប់ដាំទឹក ចាកទឹកចំនួន៦កែវតូចចូលកក្នុងឆ្នាំងរួចដាំរហូតដល់ពុះបន្ទាប់មកដាក់ប្រហិតត្រីចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរចំនួន ៥ទៅ១០នាទី បន្ទាប់មកស្រង់ប្រហិតត្រីចេញពីឆ្នាំងយកទៅទុកម្ខាង
- ប្រើឆ្នាំងដដែលដាំទឹកឲ្យពុះម្តងទៀតរួចដាក់ថ្លើមចូលហើយស្ងោរចំនួន៣ទៅ៥នាទី ពេលស្ងោរថើមមិនបាច់ក្របកំរបឆ្នាំងទេ ពេលស្ងោរគ្រប់តាមការកំណត់ស្រងថើមចេញពីឆ្នាំងទុកឲ្យត្រជាក់មុននឹងហាន់វាបន្ទះៗ
- ហាន់ប្រហិតត្រីចៀនជាបន្ទះស្តើងៗរួចហើយទុកម្ខាង
- ហាន់សាច់ជ្រូកជាបន្ទះស្តើងៗរួចទុកម្ខាង
ការរៀបចំពិសារ
រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅអ្នកបរិភោគចូលចិត្តយកត្រកួនទៅជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។
មុខម្ហូបប្រហាក់ប្រហែល: ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី
No Comments