ខសាច់មាន់ជាមួយដំឡូង

ខសាច់មាន់ជាមួយដំឡូងត្រូវបានគឺជាមុខម្ហូបដែលគេនិយមចម្អិនសម្រាប់តែកម្មវិធីពិសេសៗតែប៉ុណ្ណោះ ដូចជាក្នុងពិធីមង្គលការ ការជួបជុំបងប្អូនជាដើម វាគឺជាមុខម្ហូបដ៏ពេញនិយមបំផុតរបស់ប្រជាជនខ្មែរព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។
គ្រឿងផ្សំ
ប្រេងឆាចំនួន២ស្លាបព្រា | ||
ខ្ទឹមសហាន់ចំនួន៤ក្លែប | ||
ខ្ទឹមបារាំងចិតជាបន្ទះៗចំនួន១ | ||
សាច់មាន់ចំនួន 1 kg | ||
ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ | ||
ទឹកស៊ីអីវចំនួន១ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រាកាហ្វេ | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ដំឡូងជ្វាកាត់ជាពីរចំនួន៥ | ||
កូនការ៉ុតចំនួន១កូនចាន | ||
ត្រសក់ជ្រក់ត្រាំចំនួនកន្លះចានតូច | ||
ផ្សិតចំបើងចំនួន១កូនចាន | ||
សណ្តែកបារាំងចំនួន១កូនចានមិនបាច់ការក៏បាន | ||
ទឹកប៉េងប៉ោះចំនួន១កូនចានតូច | ||
ទឹកចំនួន២កែវ | ||
ស្លឹកបេលី (bay leaf) ចំនួន១កូនចានតូច |
របៀបធ្វើ
- កំដៅឆ្នាំងសម្ល នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់មាន់រួចច្របល់ឱ្យស៊ប់ល្អ
- ថែមគ្រឿងដោយដាក់អំបិល ទឹកស៊ីអីវ ស្ករនិងម្រេច
- ដាក់ដំឡូងជ្វា ការ៉ុត ជ្រក់ត្រសក់ត្រាំ ផ្សិត គួរសណ្តែក ទឹកប៉េងប៉ោះ ទឹកនិងស្លឹកបេលី (bay leaf) ច្របល់ឱ្យស៊ប់ហើយស្ងោរហូតដល់សាច់មាន់និងដំឡូងឆ្អិនល្អ
កត់សម្គាល់
ជាទូទៅគេបរិភោគម្ហូបខមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងនិងនំបញ្ចុកក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគក្នុងកម្មវិធីពិសេសដូចជាចូលឆ្នាំ ការជួបជុំបងប្អូនជាដើម។
មុខម្ហូបប្រហាក់ប្រហែល: សម្លតៅហ៊ូសាច់មាន់
No Comments