Recipes

ខសាច់គោឆៃថាវ

February 14, 2023  អាហារខ្មែរ Avatar
ខសាច់គោឆៃថាវ

ខសាច់គោជាមួយឆៃថាវគឺជាមុខម្ហូបដ៏ពិសេសម្យ៉ាងដែលប្រជាជនចូលចិត្តចម្អិនសម្រាប់កម្មវិធិធំៗ ដូចជាចូលឆ្នាំ ជួបជុំបងប្អូន គេក៏អាចប្រើកន្ទុយគោជំនួសសាច់គោកក៏បាន។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
ខ្ទឹមបារាំងហាន់ចំនួន១
សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
ទឹកស៊ីអីវចំនួន១ស្លាបព្រា
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ម្សៅស៊ីនណាម៉ន (cinnamon powder) ចំនួន១ស្លាបព្រាកាហ្វេ
ទឹកចំនួន៦កែវ
ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា
ដំឡូងចិតសំបកហើយកាត់ជាដុំចំនួន៣
ឆៃថាវចិតសំបកចេញរួចកាត់ជាដុំចំនួន 0.8 kg
ស្ពៃសែឡឺរីកាត់ជាកង់ៗចំនួន១បាច់

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់គោរួចច្របល់ឱ្យល្អ
  3. ថែមគ្រឿងលើសាច់ដោយដាក់ទឹកស៊ីអីវ ទឹកត្រី ស្ករ អំបិល ម្រេចនិងម្សៅស៊ីនណាម៉នរួចច្របល់ឱ្យល្អ
  4. ដាក់ទឹកនិងទឹកប៉េងប៉ោះរួចកូរហើយបន្តស្ងោរហូតដល់សាច់គោឆ្អិនល្អ
  5. ដាក់ដំឡូង ឆៃថាវ និង ស្ពៃសែឡឺរីកូរច្របល់

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: នំកួងសាច់ជ្រូកចិញ្ចាំ

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply