Recipes

ខត្រីជាមួយបន្លែ

February 23, 2023  អាហារខ្មែរ Avatar
ខត្រីជាមួយបន្លែ

ខត្រីជាមួយបន្លែ​រីបែបរសជាតិហិលជាមួយពោតបារាំង សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុតនិងប៉េងប៉ោះគឺជាអាហារដ៏ពេញនិយមមួយមុខរបស់ជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា។​ ជាទូទៅប្រជាជនខ្មែរនិយមធ្វើម្ហូបខត្រីជាមួយត្រីអណ្តែង ត្រីផ្ទក់ឬក៏ត្រីដែលមិនសូវមានឆ្អឹង។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសចិញ្ចាំរួមចំនួន២ក្លែប
ខ្លឹមបារាំងហាន់រួច១មើម
ប៉េងប៉ោះហាន់ជាបន្ទះចំនួន១
សណ្តែកកួរហាន់ជាកង់ចំនួន១ខាំកន្លះ
ឆៃថាវចិតសំបករួចនិងនិងហាន់ជាដំុចំនួន១
ការ៉ុតចិតសំបកចេញនិងហាន់ជាដុំចំនួន១
ស្លឹកក្រូចសើចចំនួន២សន្លឹក
ទឹក៤កែវ
បន្ទះត្រីអណ្តែងចំនួន៥ខាំ
ម្ទេសចិញ្ចាំចំនួន៣ឬដាក់តាមតំរូវការ
ពោតបារាំងចំនួន២ខាំកន្លះ
ទឹកត្រីចំនួន២ស្លាបព្រា
អំបិលចំនួនកន្លះស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
ម្រេចចំនួនកន្លះស្លាបព្រាតូច

របៀបធ្វើ

  1. កំដៅឆ្នាំងឲ្យក្តៅ
  2. នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ស្លឹកខ្ទឹម ខ្ទឹមបារាំងនិងប៉េងប៉ោះឆាឲ្យឆ្អិនល្មម
  3. បន្ទាប់មកដាក់សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុត និងស្លឹកក្រូចសើចឆាត្រលប់វាឲ្យស៊ប់ល្អ
  4. ចាក់ទឹក ដាក់ត្រី ម្ទេសនិងពោតបារាំងហើយចំហុយរហូតត្រីឆ្អិនផុយល្អ
  5. ថែមរសជាតិដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច

កត់សម្គាល់

ម្ហូបខជាទូលទៅគេនិយមបរិភោគមួយនំប៉័ងនិងជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្រេចបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

មុខម្ហូបប្រហាក់ប្រហែល: សម្លផ្ទីក្រហមជាមួយត្រី

Prep

30 min

Cook

29 min

Rate

98%

Favorite

No Comments

    Leave a Reply