ខការីកន្ទុយគោ

ខការីកន្ទុយគោជាមួយជីគឺជាម្ហូបមួយមុខដ៏មានរសជាតិឆ្ងាញ់របស់ជនជាតិខ្មែរ តាមជំនឿចាស់ៗការដាក់ល្ហុងខ្ចីចូលក្នុងមុខម្ហូបគឺធ្វើឱ្យសាច់ឆាប់ផុយដើម្បីកាត់បន្ថយពេលវេលាក្នុងការចម្អិនកន្ទុយគោព្រោះវាត្រូវការរយៈយូរដើម្បីធ្វើឱ្យកន្ទុយគោផុយ។
គ្រឿងផ្សំ
កន្ទុយគោចំនួន 0.5 kg | ||
ល្ហុងខ្ចីចិតសំបកចេញនិងកាត់ជាដុំចំនួន១ចំហៀង | ||
ទឹកចំនួន៦កែវ | ||
ប្រេងឆាចំនួន២ស្លាបព្រា | ||
ខ្ទឹមសហាន់ចំនួន៤ក្លែប | ||
ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងចំនួន១ | ||
ប៉េងប៉ោះហាន់ជាដុំចំនួន៣ផ្លែ | ||
សាច់គោហាន់ជាដុំចំនួន 0.5 kg | ||
ទឹកត្រីចំនយន១ស្លាបព្រា | ||
ទឹកស៊ីអីវចំនួន១ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រាកាហ្វេ | ||
ម្សៅការីចំនួន១ស្លាបព្រាកាហ្វេ | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ជីហាន់រួចចំនួន១កូនចានតូច |
របៀបធ្វើ
- ដាក់កន្ទុយគោ ហ្ហុងខ្ចីនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោប្រហែល១ម៉ោងកន្លះឬស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ។ ខណៈពេលដែលកំពុងស្ងោកន្ទុយគោយកខ្ទះមកកំដៅឱ្យក្តៅ
- ពេលខ្ទះក្តៅហើយ ដាក់ខ្ទឹមស ខ្ទឹមបារាំង ប៉េងប៉ោះ សាច់គោរួចគោឱ្យល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកស៊ីអីវ ស្ករនិងម្សៅការីរួចកូរឱ្យស៊ប់ល្អហើយស្ងោប្រហែលបួនប្រាំននាទីបន្ទាប់មកដាក់កន្ទុយគោហើយបន្តស្ងោរហូតដល់សាច់ឆ្អិនល្អ
- ដាក់ជីនិងម្រេចជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគខលការីកន្ទុយគោជាមួយគុយទាវនិងនំប៉័ងឬក៏ជាមួយបាយក៏បាន ពេលបរិភោគជាមួយគុយទាវគេតែងតែដាក់សណ្តែកបណ្តុះនិងជីអង្កាមចូលក្នុងចានគោមរួចដាក់សរសៃគុយទាវជាមួយសម្លសារី ។
មុខម្ហូបប្រហាក់ប្រហែល: សម្លស្ពៃក្តោបកន្ទុយគោ
No Comments