Recipes

ណែមសាច់ត្រីបាត់ដំបង

ណែមសាច់ត្រីបាត់ដំបង

គ្រឿងផ្សំ ណែមសាច់ត្រីបាត់ដំបង

ត្រីរ៉ស់ ឬ តុីឆ្លាត1kg
ស្ករសចំនួនស្លាបព្រាបាយ2
អំបិលចំនួនស្លាបព្រាបាយ1
រំដេង ចំនួនមើម3
ខ្ទឹមស ចំនួនមើម1
ម្ទេសតាមចំណូលចិត្ត
ស្លឹកកន្ទួត
ស្លឹកចេក ទុកខ្ចប់
ថង់ប្លាសស្ទិក ទុកច្រក

#វិធីធ្វើណែមសាច់ត្រី (ណែមបាត់ដំបង)

#របៀបធ្វើ៖

១. បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
២. ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
៣. លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។
៤. ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
៥. ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕

ប្រភព Sok Somnang

Servings

10

Prep

1 hr

Cook

20 min

Favorite

No Comments

    Leave a Reply